អង្គការ COWS សហការជាមួយអង្គការអាដ្រាកម្ពុជា និងអាជ្ញាធរស្រុកគូលែន រៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ ស្តីពីសុខភាពផ្លូវភេទ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង!

អង្គការ COWS សហការជាមួយអង្គការអាដ្រាកម្ពុជា និងអាជ្ញាធរស្រុកគូលែន រៀបចំយុទ្ធនាការស្វែងរកការគាំទ្រមតិ ស្តីពីសុខភាពផ្លូវភេទ និងការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង!

​នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អង្គការទ្រទ្រង់ស្ត្រីខ្មែរ (COWS) សហការជាមួយគម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា (ADRA) និងរដ្ឋបាលស្រុកគូលែន បានរៀបចំ «យុទ្ធនាការស្វែងរកការគាំទ្រមតិ លើមូលហេតុនៃក្មេងជំទង់ប្រុស-ស្រី ដែលមានកម្រិតក្នុងការទទួលបានសេវាកម្មស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិ និងការរំលោភបំពានយេនឌ័រ នៅតាមមជ្ឈមណ្ឌលសេវាជំនួយ» នាបរិវេណសាលាឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវ និងបង្កើតវេទិកាពិភាក្សាស្វែងរកអនុសាសន៍ឆ្លើយតបទៅនឹងក្តីកង្វល់របស់យុវវ័យលើសេវាសុខភាពផ្លូវភេទ និងការប្រឆាំងការរំលោភបំពានយេនឌ័រ។

ចែករំលែកមន្ទីរព័ត៌មានខេត្តព្រះវិហាររដ្ឋបាលខេត្តព្រះវិហារស្រុកគូលែន

Related News

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកៀរសម្រួលផ្លូវជាតិលេខ ៩៤ ប្រវែង ៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
Authority activities
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះកៀរសម្រួលផ្លូវជាតិលេខ ៩៤ ប្រវែង ៦០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ
បន្ទាប់ពីអាកាសធាតុមានភាពល្អប្រសើរឡើងវិញ និងគ្មានភ្លៀងធ្លាក់រយៈពេល ២-៣ ថ្ងៃមកនេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានបញ្ជូនគ្រឿងចក្រចំនួន ២ក្រុម ដើម្បីកៀរសម្រួលផ្លូវជាតិលេខ ៩៤ ដែលមានប្រវែងសរុប ៦០គីឡូម៉ែត្រ (ចាប់ពីស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ ព្រំដែនកម្ពុជា-ឡាវ)។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
Authority activities
ល.ខ.ប ខេត្តព្រះវិហារ បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលិខិតលេខ ០១០ គ.ជ.ប.ស.ណ. ស្ដីពីការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
អាជ្ញាធរក្រុងព្រះវិហារ ចុះជួសជុល និងសាងសង់ស្ពានឈើ ២កន្លែង ជូនប្រជាពលរដ្ឋនៅភូមិចំការស្រម៉ូវ ដើម្បីសម្រួលការធ្វើដំណើរនាដូវវស្សា!
Authority activities
អាជ្ញាធរក្រុងព្រះវិហារ ចុះជួសជុល និងសាងសង់ស្ពានឈើ ២កន្លែង ជូនប្រជាពលរដ្ឋនៅភូមិចំការស្រម៉ូវ ដើម្បីសម្រួលការធ្វើដំណើរនាដូវវស្សា!
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះជួសជុលស្ពានឈើ ១កន្លែង ប្រវែង ២០ម៉ែត្រ និងសាងសង់ស្ពានឈើថ្មើជើងថ្មី ១កន្លែងទៀត ប្រវែង ២៥ម៉ែត្រ នៅចំណុចអូរបាក ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានសុវត្ថិភាព និងងាយស្រួលឆ្លងកាត់ ពិសេសក្នុងអំឡុងពេលដែលមានទឹកជំនន់ឡើងនាដូវវស្សានេះ៕
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
Authority activities
អង្គការអាដ្រា សហការជាមួយមន្ទីរអប់រំខេត្តព្រះវិហារ ប្រារព្ធទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» បណ្ដុះស្មារតីដឹងគុណចំពោះមាតាបិតាដល់យុវសិស្ស នៅស្រុកសង្គមថ្មី!
«គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងថ្លៃថ្លាពី មូលនិធិសកលកាណាដា និងអង្គការអាដ្រាកាណាដា បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» នៅអនុវិទ្យាល័យសង្គមថ្មី ស្រុកសង្គមថ្មី ដើម្បីបញ្ជ្រាបសារដាស់តឿន និងអប់រំចិត្តគំនិតប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឱ្យស្គាល់ពីតម្លៃនៃគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់លោកឪពុកអ្នកម្ដាយ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
កិច្ចប្រជុំដោះស្រាយវិវាទដីធ្លី រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយ ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
Authority activities
កិច្ចប្រជុំដោះស្រាយវិវាទដីធ្លី រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយ ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះវិហារ បានរៀបចំកិច្ចប្រជុំដោះ ស្រាយវិវាទដីធ្លីដោយផ្ទាល់ រវាងក្រុមហ៊ុន យូតាណាយូមិ ស៊ូតា ឯ.ក ជាមួយប្រជាពលរដ្ឋ ស្ថិតក្នុង ភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុង និងលោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដី នគរូបនី យកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំងមានការចូលរួមពី មន្ទីរជំនាញ ចៅសង្កាត់ មេភូមិ និងបង ប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ នៅខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ!
Authority activities
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ នៅខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អប្រសើរ!
​ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០សីហា ឆ្នាំ២០២៦ ក្នុងថ្ងៃទី១ នាខេត្តព្រះវិហារ បានបិទបញ្ចប់ទៅដោយរលូន សុវត្ថិភាព និងប្រកបដោយភាពស្ងប់ស្ងាត់ គ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More

Latest News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តប៉ៃលិន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ
Social security

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តប៉ៃលិន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ

លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ រួមគ្នាជាមួយមន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរទេសចរណ៍, រតនាគារខេត្តប៉ៃលិន និងប្រជាពលរដ្ឋភូមិអូរតាប្រាង នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍
Arts and culture

ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍

ប៉ៃលិន៖ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងលោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
Social security

ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ប៉ៃលិន៖ ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បានបើកដំណើរការនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្របតាមប្រតិទិន និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងដែល គ.ជ.ប កំណត់។ សម្រាប់ខេត្តប៉ៃលិន ការិយាល័យចុះឈ្មោះទាំង ៨ បានចាប់ផ្តើមដំណើរការព្រមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋដែលមានលក្ខខណ្ឌតាមច្បាប់ ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤
Leadership activities

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

Pailin provincial dept. of information
Pailin provincial dept. of information
Read More