ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ!

ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចូលរួមពិធីសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ!

នាពេលរសៀល ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៦ អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា និង លោក ហុក សុផល  ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចូលកាន់បិណ្ឌវេនទី២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ ស្ថិតក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

មន្ទីរព័ត៌មានខេត្តព្រះវិហាររដ្ឋបាលខេត្តព្រះវិហារ

Related News

បទយកការណ៍៖ សមិទ្ធផលផ្លូវកៅស៊ូ ១២គីឡូម៉ែត្រ ពីភូមិបរិបូណ៌ ទៅកាន់ភូមិក្តាក់ ជាសរសៃឈាមសេដ្ឋកិច្ចជួយលើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាសហគមន៍នៅឃុំភ្នំត្បែងពីរ
Report
បទយកការណ៍៖ សមិទ្ធផលផ្លូវកៅស៊ូ ១២គីឡូម៉ែត្រ ពីភូមិបរិបូណ៌ ទៅកាន់ភូមិក្តាក់ ជាសរសៃឈាមសេដ្ឋកិច្ចជួយលើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាសហគមន៍នៅឃុំភ្នំត្បែងពីរ
បន្ទាប់ពីសមិទ្ធផលផ្លូវកៅស៊ូតភ្ជាប់រវាងស្រុកគូលែន និងស្រុកសង្គមថ្មី ត្រូវបានស្ថាបនារួច រាល់ ផ្លូវកៅស៊ូ DBST ១ខ្សែបន្ថែមទៀត ដែលខ្នែងតភ្ជាប់ចេញពីផ្លូវគូលែន-សង្គមថ្មី ត្រង់ចំណុចភូមិបរិបូណ៌ ទៅកាន់ភូមិក្តាក់ ស្ថិតក្នុងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ក៏ត្រូវបានលេចរូបរាងឡើងយ៉ាងរឹងមាំផងដែរ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
បទយកការណ៍៖ ឃុំភ្នំត្បែងពីរ ពីតំបន់ជួបការលំបាក ប្រែក្លាយជាដែនដីអភិវឌ្ឍន៍
Report
បទយកការណ៍៖ ឃុំភ្នំត្បែងពីរ ពីតំបន់ជួបការលំបាក ប្រែក្លាយជាដែនដីអភិវឌ្ឍន៍
ស្ថិតនៅជើងភ្នំត្បែង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ឃុំភ្នំត្បែងពីរ មាន ៤ភូមិ និងភូមិរណប ១ មានប្រជាពលរដ្ឋរស់នៅ ១.០៥២ខ្នងផ្ទះ ស្មើនឹង ១.៣២០គ្រួសារ ស្មើនឹងជាង ៥.៥០០នាក់។ ក្នុងនោះ ប្រជាពលរដ្ឋស្ទើរតែ ១០០% ប្រកបមុខរបរកសិកម្ម ដោយផ្អែកលើការដាំដុះស្រូវ ដំឡូងមី ស្វាយចន្ទី និងដំណាំបន្លែបន្ទាប់បន្សំ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
បទយកការណ៍៖ សមិទ្ធផលផ្លូវកៅស៊ូ DBST គូលែន-សង្គមថ្មី  ជាសរសៃឈាមសេដ្ឋកិច្ច និងស្នាមញញឹមថ្មីរបស់ប្រជាសហគមន៍
Report
បទយកការណ៍៖ សមិទ្ធផលផ្លូវកៅស៊ូ DBST គូលែន-សង្គមថ្មី ជាសរសៃឈាមសេដ្ឋកិច្ច និងស្នាមញញឹមថ្មីរបស់ប្រជាសហគមន៍
ការស្ថាបនាស្ពាន និងផ្លូវ គឺជាអាទិភាពមួយនៃកិច្ចការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ដែលជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការភ្ជាប់ទំនាក់ទំនងរវាងសហគមន៍នៅតំបន់ជនបទ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
ស្ថានភាពទឹកស្ទឹងសែនក្នុងក្រុងព្រះវិហារ ស្ថិតក្រោមការតាមដានជាប្រចាំ និងមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយ
Report
ស្ថានភាពទឹកស្ទឹងសែនក្នុងក្រុងព្រះវិហារ ស្ថិតក្រោមការតាមដានជាប្រចាំ និងមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយ
ស្ថានភាពទឹកនៅតាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រក្រុងព្រះវិហារ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ដោយកម្ពស់ទឹកបានកើនឡើងដល់ ១១ ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ ១២ ម៉ែត្រ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
បទយកការណ៍៖ ស្នាមញញឹមចាស់ទុំ និងថាមពលបន្ដវេនរបស់យុវជន ក្នុងរដូវកាលភ្ជុំបិណ្ឌ
Report
បទយកការណ៍៖ ស្នាមញញឹមចាស់ទុំ និងថាមពលបន្ដវេនរបស់យុវជន ក្នុងរដូវកាលភ្ជុំបិណ្ឌ
ក្នុងរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បរិយាកាសនៅតាមបណ្តាវត្តអារាមនានា ក្នុងខេត្តព្រះវិហារ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងកុះករជាខ្លាំង ស្របតាមប្រពៃណីជាតិដ៏ធំរបស់ជាតិខ្មែរ។
Preah vihear provincial dept. of information
Preah vihear provincial dept. of information
Read More
បទយកការណ៍៖ «ប្រពៃណីវេចនំអន្សម» រក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍!

Latest News

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តប៉ៃលិន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ
Social security

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរបរិស្ថានខេត្តប៉ៃលិន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តរតនសោភ័ណ

លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ រួមគ្នាជាមួយមន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរទេសចរណ៍, រតនាគារខេត្តប៉ៃលិន និងប្រជាពលរដ្ឋភូមិអូរតាប្រាង នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍
Arts and culture

ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍

ប៉ៃលិន៖ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងលោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
Social security

ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ប៉ៃលិន៖ ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បានបើកដំណើរការនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្របតាមប្រតិទិន និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងដែល គ.ជ.ប កំណត់។ សម្រាប់ខេត្តប៉ៃលិន ការិយាល័យចុះឈ្មោះទាំង ៨ បានចាប់ផ្តើមដំណើរការព្រមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋដែលមានលក្ខខណ្ឌតាមច្បាប់ ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។

Pailin provincial dept. of information
Pailin provincial dept. of information
Read More
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤
Leadership activities

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

Pailin provincial dept. of information
Pailin provincial dept. of information
Read More