
អាហារដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង
សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។

សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។













(ប៉ៃលិន)៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះស្ថាបនាអ៊ុតកៅស៊ូបន្ថែមលើកំណាត់ផ្លូវវាងក្រុងប៉ៃលិន ដែលមានប្រវែងប្រមាណ ២គីឡូម៉ែត្រ ចាប់ពីចំណុចមុខរោងចក្រសម្ងួតមៀនប៉ៃលិន រហូតដល់ចំណុចបរិវេណវិមានឈ្នះ-ឈ្នះខេត្តប៉ៃលិន។


(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។


សេចក្តីជូនដំណឹង ស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ


ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានដឹកនាំមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគិរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ។
