
ឯកឧត្តម សន សុផល និងឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ នៅស្រុកកណ្តាលស្ទឹង
រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សាការងារ ស្តីពីការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ទីតាំង ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានមណ្ឌលទាំង៣ លោក-លោកស្រីមណ្ឌលសុខភាពស្រុក និងមន្ត្រីជំនាញផងដែរ។











