
ប្រធានមន្ទីរព័ត៌មានណែនាំអោយមន្រ្តីរាជការក្រោមឱវាទរួបរួមសាមគ្គីគ្នាអោយបានរឹងមាំ
ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានចាត់ទុកសាមគ្គីភាពផ្ទៃក្នុង គឺជាការងារចាំបាច់សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងការបង្កបរិយាកាសការងារសប្បាយរីករាយ ស្និទ្ធស្នាលនៅក្នុងអង្គភាព។ ដូច្នេះ មន្រ្តីរាជការទាំងអស់ត្រូវចេះសាមគ្គីគ្នា យោគយល់ អធ្យាស្រ័យគ្នា និងត្រូវគោរពផ្តល់តម្លៃអោយគ្នាទៅវិញទៅមក និងការគោរពទៅតាម ឋានានុក្រមការងារ។










