
ក្រុមការងារចំពោះកិច្ចថ្នាក់ខេត្ត បើកកិច្ចប្រជុំ ដើម្បីចុះត្រួតពិនិត្យ ទីតាំងរក្សាទុកសាច់បង្កកខុសច្បាប់ និងទំនិញក្លែងក្លាយ
នៅសាលាខេត្តកំពង់ចាម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំចំពោះកិច្ចថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ មកពីក្រុងស្រុក និងអង្គភាពជុំវិញខេត្ត ដើម្បីចុះត្រួតពិនិត្យ ទីតាំងរក្សាទុកសាច់បង្កកខុសច្បាប់ និងទំនិញក្លែងក្លាយ ដែលនាំចូលពីប្រទេសជិតខាង ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។











