
ស្រាទំពារបាយជូរព្រៃ និង ស្រាកំរើករាត្រី របស់សិប្បករភូមិតាង៉ែនក្រោម ត្រូវបានទទួលស្គាល់ ជាផលិតផល«ភូមិមួយ ផលិតផលមួយ»
ក្នុងកិច្ចប្រជុំវាយតម្លៃ តាមរយៈប្រព័ន្ធអនឡាញ (ZOOM) នាព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តប៉ៃលិន ស្រាទំពារបាយជូរព្រៃ និង ស្រាកំរើករាត្រី របស់លោក វួច ធុច សិប្បកររស់នៅភូមិតាង៉ែនក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានទទួលស្គាល់ ជាផលិតផល«ភូមិមួយ ផលិតផលមួយ» នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមូយ ផលិតផលមួយ។ ការទទួលស្គាល់នេះ គឺ បន្ទាប់ពីអង្គប្រជុំបានពិនិត្យពិភាក្សា និងវាយតម្លៃ ទៅលើគុណភាព បទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌវិនិច្ឆ័យនានា ព្រមទាំងការពន្យល់យ៉ាងក្បោះក្បាយពីសង្វាក់ផលិតកម្ម វត្ថុធាតុដើម និងគុណភាព ពីលោក វួច ធុច ដែលជាម្ចាស់ផលិតផល។










