
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន ចុះពិនិត្យផ្ទៀងផ្ទាត់កុងទ័រស្ថានីយប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់
នៅថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២៦ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឧបករណ៍វាស់វែង (កុងទ័រ) នៅតាមស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនានា ក្នុងគោលបំណងធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ និងការពារផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ ក៏ដូចជាអាជីវករក្នុងខេត្ត ។










