
មន្ទីរមុខងារសាធារណៈចុះពិនិត្យការគ្រប់គ្រងមន្រ្តីរាជការនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន
ប៉ៃលិន៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន ដឹកនាំដោយ លោក ផេង ភី អនុប្រធានមន្ទីរ និងជាប្រធានក្រុមាករងារ បានដឹកនាំមន្រ្តីជំនាញ ចុះដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យលើការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីរាជការ ការរៀបចំរចនាសម្ព័ន្ធការងារ ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន។ ការចុះពិនិត្យនេះ ធ្វើឡើងតាមរយៈការពិនិត្យឯកសាររដ្ឋបាល ដែលផ្តល់ជូនដោយមន្ទីរព័ត៌មាន និងការចុះពិនិត្យដោយផ្ទាល់លើមន្រ្តីរាជការ ដែលកំពុងបំពេញការងារនៅតាមការិយាល័យជំនាញទាំងប្រាំ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្រោមកិច្ចសហការយ៉ាងពេញលេញពី លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន។











