
សូមប្រុងប្រយ័ត្ន! ជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ដោយប្រើឈ្មោះរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីប្រព្រឹត្តអំពើទុច្ចរិត
(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃនេះថា ជនខិលខូចក្លែងបន្លំ ធ្វើជាគណនី Telegram ប្រើប្រាស់រូបថត និងឈ្មោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោករដ្ឋមន្ត្រីផ្ទាល់។










