
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
ក្រសួងសុខាភិបាល សូមក្រើនរំលឹកជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅ ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេស កម្ពុជាយើងកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។










