
លោក គង់ ជឺ ស្នើអោយមានការសហការផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានកាន់តែទូលំទូលាយ
ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អនុគណៈកម្មាការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន លោក គង់ ជឺ អនុប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានស្នើអោយមានការសហការផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានកាន់តែទូលំទូលាយ នៅតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គម ដែលជាយន្តការរបស់រដ្ឋ ក្នុងការបញ្រ្ជាបការយល់ដឹង និងចូលលរួមអនុវត្តច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។










