
លោក ដួង អ៊ីម ស្នើអោយមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមបណ្តាទីលានហាលសំងួតកសិផល
ប៉ៃលិន៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អនុគណៈកម្មាការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្ម និង នវានុវត្តខេត្តប៉ៃលិន បានស្នើអោយមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមបណ្តាទីលានហាលសំងួតកសិផលនានានៅទូទាំងខេត្តប៉ៃលិន។ ការស្នើឡើងនេះ ដោយសារនៅតាមទីលាន ហាលសំងួតកសិផលនីមួយៗ មានរថយន្តដឹកធំៗជាច្រើន ដែលងាយនឹងបង្ករគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បើសិនជាមានការធ្វេសប្រហេសពីអ្នកបើកបរ។










