
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បង្ហាញទីតាំងនៅលើដងផ្លូវដែលកើតមានករណីគ្រោះថ្នាកចរាចរណ៌ញឹកញាប់
យោងតាមរបាយការណ៌មួយដែលបានផ្ញើជូនអគ្គនាយកដ្ឋាន សាធារណការ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដោយបានបង្ហាញទីតាំងនៅលើដងផ្លូវដែលតែងតែកើតមានករណីគ្រោះថ្នាកចរាចរណ៌ញឹកញាប់ ក្នុងនោះមានផ្លូវជាតិលេខ៥៧ ផ្លូវជាតិលេខ៥៩ និងផ្លូវក្នុងក្រុង។ ការបង្ហាញនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់អនុគណៈកម្មការសុវត្ថិភាពចារាចរណ៌ផ្លូវគោកខេត្តប៉ៃលិន កាលពីថ្ងៃទី១០ខេកក្កដា ឆ្នាំ២០២៦ ដើម្បីប្រជាពលរដ្ឋ ឬអ្នកដែលប្រើប្រាស់ផ្លូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើចរាចរណ៌។











