
សភាប្រើប្រាស់ភាសាបារាំងចេញសេចក្តីសម្តេចចិត្តដ៏ភ្ញាក់ផ្អើលមួយចំពោះបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ក្រុមប្រទេសប្រើប្រាស់ភាសាបារាំងដែលកម្ពុជាបានចូកជាសមាជិកតាំងពីឆ្នាំ១៩៩៣ ហើយដែលមានប្រទេសជាសមាជិកពេញសិទ្ធិ និងប្រទេសសង្កេតការណ៌សរុបជាង៩០ប្រទេស នៅលើពិភពលោកបានចេញសេចក្តីសម្រេចមួយ ក្នុងការការពារ ភាពត្រឹមត្រូវ និងស្របច្បាប់របស់កម្ពុជា ទៅលើបូរណភាពទឹកដីរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំនៅរដ្ឋធានីដេយុន ប្រទេសកាមេរូន កាលពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦។ សេចក្តីសម្រេចចិត្តនេះបានយោងទៅលើលិខិតតុបករណ៌អន្តរជាតិចំនួន៩ ដែលនៅមានតម្លៃគតិយុត្តជាអន្តរជាតិ ដោយបានបង្ហាញពីភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះ រាជាណាចក្រថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិត មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ការផ្លាស់ទីលំនៅយ៉ាងច្រើននៃប្រជាជនស៊ីវិល និងរបាយ ការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។










