
រដ្ឋបាលស្រុកសាលាក្រៅ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ លើការដាក់ពាក្យស្នើសុំរបស់អតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ
រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងអតីតយុទ្ធជន (អ.ន.ក) ស្រុក បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើបច្ចុប្បន្នភាព នៃការដាក់ពាក្យស្នើសុំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការផ្តល់សេវាគាំទ្រនានាជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។











