
អភិបាលរងខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ និងរដ្ឋបាល ក្រុង ស្រុក ពិនិត្យការកែតម្រូវលើការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា មន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទៅលើការអនុវត្តលទ្ធកម្ម និងលើផែនការលទ្ធកម្មកែតម្រូវនៅក្នុងឆមាសទី២ ឱ្យបានទាន់ពេលវេលា។ ករណ៌នេះដើម្បីឲ្យការអនុវត្តនីតិវិធីលទ្ធកម្ម មានសង្គត់ភាពទៅលើផែនការចំណាយប្រចាំត្រីមាសនិងឆមាស ក៏ដូចជាការបង្កើនជំនឿទុកចិត្ត និងស័កសិទ្ធភាពថវិកាក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា។










