
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ចាក់ថាសេរីភាពសារព័ត៌មានមានភាពល្អប្រសើរក្នុងឆ្នាំ២០២៦
ការលើកឡើងនេះក្នុងអំឡុងពេលដែលឯកឧត្តម បានចូលរួមដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ ជូនមន្ត្រីរាជការនៅមន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៦ ។ ឯកឧត្តមបានគូសបញ្ចាក់ថា ក្រសួងព័ត៌មាន បានធ្វើការស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មាននៅទូទាំងប្រទេសចំនួន៥៧០នាក់ ដោយទទួលបានលទ្ធផល៨០.៨% យល់ឃើញថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៦មានភាពល្អប្រសើរ។











