
វគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំសុខភាពភ្នែកបឋម និងប្រេសស្បីត (Presbyopia) ជូនដល់បុគ្គលិកមណ្ឌលសុខភាព ទូទាំងខេត្តប៉ៃលិន
ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំសុខភាពភ្នែកបឋម និងប្រេសស្បីត (Presbyopia) ជូនដល់បុគ្គលិកមណ្ឌលសុខភាពនានា ទូទាំងខេត្ត ក្រោមអធិបតីភាពលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន និង លោក ហម ពិសិដ្ឋ ប្រធានគម្រោងការថែទាំសុខភាពបឋម និងជាតំណាងអង្គការ Eye Care ក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញបច្ចេកទេស ដល់បុគ្គលិកមណ្ឌលសុខភាព ក្នុងការពិនិត្យ ស្វែងរក និងផ្តល់ការថែទាំសុខភាពភ្នែកបឋម ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។











