
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើជំនួយសន្តិសុខ ៥០០លានយ៉េន ប្រមាណ ៣លានដុល្លារអាម៉េរិកដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងគោក និងជើងទឹក
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។











