ស ស យ ក ខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ កន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ - ២០២៦ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន(សសយក) មានកិត្តិយសសូមគោរពជម្រាបជូនដល់ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និង់បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានជ្រាប ថា៖ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ក្នុងការសម្រួលដល់ការស្នាក់នៅ និងអាហារ សម្រាប់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និង ការរក្សាយានជំនិះកង់-ម៉ូតូ... របស់បេក្ខជននាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច រៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងធ្វើយានជំនិះកង់-ម៉ូតូ.... ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់។