
មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបំផុសស្មារតីចូលរួមការពារបេតិកភណ្ឌវប្បធម៌ជាតិ ជាលើកទី២ នៅស្រុកសាលាក្រៅ
នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបំផុសស្មារតីចូលរួមការពារបេតិកភណ្ឌវប្បធម៌ជាតិ ក្រោមអធិបតីភាព លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ។ ពិធីនេះក៏មានការចូលរួមពីអាជ្ញាធរឃុំនិងប៉ុស្តិ៍ទាំង៤ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងលោកមេភូមិ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅបរិវេណសាលប្រជុំសាលាស្រុកសាលាក្រៅ។










