
លោក សោ សុវណ្ណ៖ ភាពជាអ្នកដឹកនាំល្អ គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំល្អ មិនត្រឹមតែជាអ្នកចេញបញ្ជា ឬគ្រប់គ្រងការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកបំផុសគំនិត ផ្តល់កម្លាំងចិត្ត និងជាគំរូដ៏ល្អ ក្នុងការធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់។ លោកអភិបាលរងខេត្តបានបន្តថា ការពង្រឹងសមត្ថភាព និងការយល់ដឹងអំពី «ភាពជាអ្នកដឹកនាំ» គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។










