
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធ Zoom ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕










