
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦













ប៉ៃលិន៖ រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនមានមុខរបរក្រៅប្រព័ន្ធ(ម៉ូតូឌុប, ម៉ូតូកង់បី) ចំនួន ៤៥៥នាក់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ ជូនចំពោះបងប្អូនទាំងអស់។


ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្តីពីការរៀបចំផែនការ និងពង្រឹងវិធានការការពារ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។


២០២៦ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS) និងយន្តការអនុវត្តសាកល្បងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ី (PES) ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។


(ប៉ៃលិន)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការចូលរួមសម្របសម្រួលនីតិវិធី ដោយលោក ប៊ិន ចាន់បូនិត្យ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តប៉ៃលិន កាលពីនៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងអធិការនគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការគ្នា ចុះបង្រ្កាបករណី ចែកចាយជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួន បានមនុស្សចំនួន ៧នាក់/ស្រី ១នាក់ និងវត្ថុតាងមួយចំនួនធំ។
