
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនកងកម្លាំងឈរជើង តាមបណ្ដោយព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម នីមល រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី តាមបណ្ដោយព្រំដែនជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នៅទីបញ្ជាការកងការពារព្រំដែនលេខ ៥០៤ ស្ថិតនៅភូមិស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។










