
លោក វ៉ាន់ ហួរ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនថ្មី
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនថ្មី ដោយមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។










