
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ ដល់មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពសេវាពាណិជ្ជកម្ម និងការការពារអ្នកប្រើប្រាស់
ប៉ៃលិន៖ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ផ្តល់ទិសដៅអនុវត្តការងារ និងលើកទឹកចិត្តដល់មន្ត្រីរាជការឱ្យបន្តបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។










