
អភិបាលរងខេត្តប៉ៃលិនថា៖ ប័ណ្ណកម្មសិទ្ធិដីរដ្ឋ មិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកនោះទេ ប៉ុន្តែជាអាវក្រោះការពារអង្គភាព
នេះជាការលើកឡើងរបស់ លោក គោស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដល់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន។ ការចុះបញ្ជីដីរដ្ឋនេះ ត្រូវបានធ្វើឡើងស្របពេលដែល រដ្ឋបាលខេត្តប៉ៃលិន តាមរយៈមន្ទីររៀបចំដែនដី សំណង់ សុរិយោដី និងនគរូបនីយកម្ម កំពុងមមាញឹកក្នុងការអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។










