
លោក សយ គា ចុះដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចក្រុមស្នូលប្រើប្រាស់ទឹក និងការថែទាំជួសជុលស្នប់ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចុះបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ចក្រុមស្នូល និងការថែទាំជួសជុលស្នប់ទឹក» ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។











