
អភិបាលរងខេត្ត និងមន្ត្រីជំនាញ បន្តចុះពិនិត្យស្ថានភាពទឹកទម្លាក់ពីទំនប់ និងស្រូវប្រជាកសិកររងគ្រោះដោយរាំងស្ងួតនៅស្រុកបាកាន
លោក លឹម សុខតូ អភិបាលរងតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះពិនិត្យស្ថានភាពទឹកទម្លាក់ពីទំនប់ទី៥ និងទំនប់ឈើតោក ព្រមទាំងស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ នៅចុងស្ទឹងមេទឹក ឃុំមេទឹក ស្រុកបាកាន ដើម្បីវាយតម្លៃ និងរកវិធានការអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវវស្សាដែលរងគ្រោះដោយសារគ្រោះរាំងស្ងួត។











