
ឯកឧត្តម ខូយ រីដា ដឹកនាំកម្លាំងចាក់ប៉េតុងជួសជុលផ្លូវខូចខាតក្នុងស្រុកតាលោសែនជ័យ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការចលនាមន្ត្រីរាជការ និងកងកម្លាំង ចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ លើកំណាត់ផ្លូវកៅស៊ូខូចខាតនៅស្រុកតាលោសែនជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ជាប្រចាំ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈដោយស្មារតីម្ចាស់ការ។











