
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះពិនិត្យវឌ្ឍនភាពការងារស្តារស្រះ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។







