ឯកឧត្តម គង់ គឹមនី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី

ឯកឧត្តម គង់ គឹមនី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន សាខាចំណុះគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្ត៕

ព័ត៌មានពាក់ព័ន្ធ

ចងចាំសោកនាដកម្មថ្ងៃទី២៤ កក្កដា៖ ស្រមោលអតីតកាលនៃការឈ្លានពាន និងការលះបង់របស់វរកងទ័ពជួរមុខខ្មែរ!!
នយោបាយ
ចងចាំសោកនាដកម្មថ្ងៃទី២៤ កក្កដា៖ ស្រមោលអតីតកាលនៃការឈ្លានពាន និងការលះបង់របស់វរកងទ័ពជួរមុខខ្មែរ!!
ស្មារតីស្នេហាជាតិ និងការឈឺចាប់របស់កូនខ្មែរគ្រប់រូប នៅតែដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានឡើយ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ដែលជាថ្ងៃកងទ័ពឈ្លានពានថៃ បានបើកការបា-ញ់ប្រហារយ៉ាងសា-ហាវឃោរឃៅ មកលើវរកងទ័ពជួរមុខរបស់កម្ពុជា បណ្តាលឱ្យមានការបាត់បង់ជីវិត។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧
នយោបាយ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧
មណ្ឌលគីរី : នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ថងភៀន ឆៃម៉ាលី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានមានជ័យ លោកស្រី កែវ សាវឿន អភិបាលរងខេត្ដ បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ហៀក សុផាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសែនមនោរម្យ និងជាអភិបាលក្រុងសែនមនោរម្យ ព្រមទាំងលោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានប្រព្រឹត្តទៅនៅសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
នយោបាយ
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត, លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលនៃគណៈអភិបាលក្រុង/ស្រុកទាំង៥ និងលោក អធិការនគរបាលក្រុង/ស្រុកទាំង៥ នៅខេត្តមណ្ឌលគិរីផងដែរ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?
សុខាភិបាល

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?

អាការៈស្បែកឡើងជាំខៀវទាំងមិនបានបុក ឬប៉ះទង្គិចជាមួយអ្វីមួយផងនោះ ជឿថាមនុស្សភាគច្រើនបានជួបប្រទះ និងកើតជាចម្ងល់។ បញ្ហានេះមិនមែនអាការៈឈឺចុកចាប់ឡើយ ហើយក៏បានសះស្បើយទៅវិញដោយឯកឯង ឬខ្លះទៀតមានជំនួយពីពេទ្យ។

មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "
នយោបាយ

លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "

“ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ ហើយខ្ញុំឃើញកូនៗរបស់ពួកគាត់ឈរតម្រង់ជួរដើម្បីចាំទទួលអាហារពេលព្រឹក! ជាមួយគ្នានេះ ខ្ញុំបានទៅទីតាំងផ្ទាល់ហើយបានឃើញការដាក់របាំង មានដូចជាទូកុងតឺន័រ និងបន្លាលួស នៅតាមផ្លូវទៅផ្ទះរបស់ពួកគាត់”។

មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
សកម្មភាពថ្នាក់ដឹកនាំ

លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល

(កណ្តាល) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ និងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ ព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។

មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
បរិស្ថាន

ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។

មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត