
ឥទ្ធិពលព្យុះ ដូលហ្វីន (Dolphin) បណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៤-៦ ខែសីហា
យោងតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានៅឱ្យដឹងថា ស្ថានភាពធាតុអាកាស ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងមកលើផ្ទៃសមុទ្រកម្ពុជា ព្រមទាំងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។











