
មន្ទីរបរិស្ថានខេត្តកំពត ប្រកាសថាគុណភាពខ្យល់ក្នុងក្រុងកំពតស្ថិតក្នុងកម្រិត «ល្អណាស់» នៅថ្ងៃទី៤ ខែសីហានេះ
កំពត៖ មន្ទីរបរិស្ថានខេត្តកំពត បានជូនដំណឹងដល់សាធារណជនអំពីស្ថានភាពគុណភាពខ្យល់កម្រិត «ល្អណាស់» នៅក្នុងក្រុងកំពត និងតាមបណ្តាខេត្តមួយចំនួនទៀត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីលទ្ធផលនៃការតាមដានបង្ហាញថា កំហាប់ភាគល្អិតនិចលក្នុងខ្យល់មានកម្រិតទាបជាងស្តង់ដារកំណត់ តាមរយៈការវាស់វែង និងគណនាសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ក្រសួងបរិស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។











