
បញ្ជីរឈ្មោះសេវាកម្មស្នាក់នៅ ដែលបញ្ជុះតម្លៃ បន្ទប់ដល់សិស្សានុសិស្សមកប្រឡងបាកឌុប២០២៦
បញ្ជីរឈ្មោះសេវាកម្មស្នាក់នៅ ដែលបញ្ជុះតម្លៃ បន្ទប់ដល់សិស្សានុសិស្សមកប្រឡងបាកឌុប២០២៦

បញ្ជីរឈ្មោះសេវាកម្មស្នាក់នៅ ដែលបញ្ជុះតម្លៃ បន្ទប់ដល់សិស្សានុសិស្សមកប្រឡងបាកឌុប២០២៦













ការលេងកីឡាជាកត្តាដ៏សំខាន់មួយក្នុងដំណើរនៃការលូតលាស់របស់ក្មេងៗដើម្បីឱ្យរាងកាយ និងស្មារតីរបស់ពួកគេមាំមួន មានសុខភាពល្អ និងប្រាជ្ញាឆ្លាតវាងវៃ។


"ជាង ៧ខែ បានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសរួមនេះ មិនត្រឹមតែប្រកាសបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាឱ្យជនស៊ីវិលនៅតំបន់រងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ"។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។


ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានដឹកនាំសមាជិកាសាខាសមាគម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានៈ អង្ករវីតាមីនចំនួន ៣០០កេស ព្រមទាំង ទស្សនាវដ្តី និងព្រឹត្តិបត្រ ប្រគល់ជូនមណ្ឌលកែប្រែទី២ (ម២) និងទណ្ឌិតជាស្រ្តី ដែលកំពុងជាប់ឃុំនៅទីនោះ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខណៈដែលសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រី ដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។


ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។
