
លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និង លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកងកំលាំងនគរបាលខេត្ត គោរពវិញ្ញាណក្ខន្ធ សពសមាជិកអតីតយុទ្ធជនឈ្មោះ លោក យឹម ឡាំង
ប៉ៃលិន៖ នៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពសមាជិកអតីតយុទ្ធជនឈ្មោះ លោក យឹម ឡាំង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ មានទីលំនៅស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំដោយ លោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។









