
ពលលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជិត ១,៤០០គ្រួសារបន្ថែមទៀតទួលបានអំណោយពីរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១ ៣៩៨គ្រួសារបន្ថែមទៀតនៅក្នុងស្រុកចំនួន៤រួមមាន៖ស្រុកមោងឫស្សី ថ្មគោល ឯកភ្នំ និងសង្កែទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ពីរដ្ឋបាលខេត្តបាត់ដំបង។











