
រដូវវស្សាភ្លៀងច្រើន តែខែកញ្ញាកន្លងទៅ នៅតែមានគ្រោះអគ្គិភ័យ៤៦ករណី ខូចខាតយ៉ាងហោចណាស់ផ្ទះពលរដ្ឋជិត៤០ខ្នង!
ក្នុងរយៈពេលពេញមួយខែកញ្ញាកន្លងទៅនេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ បើទោះបីជាចូលដល់រដូវវស្សាក៏ដោយ។ ជាក់ស្ដែងបើគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានករណីអគ្គិភ័យកើតឡើងសរុបចំនួន៤៦ករណី និងបណ្ដាលឱ្យមានការខូចខាត និងប៉ះពាល់ជាច្រើន។











