
រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ចុះហត្ថលេខាលើគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខានៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។











