
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងលើកកម្ពស់សាមគ្គីភាព
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម













ប៉ៃលិន៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥វត្ត ទី១-វត្តគិរីរតនារាម «វត្តភ្នំយ៉ាត» ទី២-វត្តពោធិមារាម«ហៅវត្តប៉ាហ៊ី» ទី៣-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» ទី៤-វត្តសន្តិមារាម «វត្តអូរច្រា» និងទី៥-វត្តរតនគិរីសីលារាម «វត្តបរហ៊ុយ»។


(ប៉ៃលិន)៖ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អសោភ័ណភាពក្រុង ឱ្យកាន់តែមានភាពស្រស់ស្អាត រដ្ឋបាលសង្កាត់ទួលល្វា បានសហការយ៉ាងជិតស្និទ្ធ ជាមួយបុគ្គលិកអនាម័យក្រុងប៉ៃលិន ដឹកនាំដោយលោក លឹម វណ្ណា អភិបាលរងក្រុងប៉ៃលិន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុង ព្រមទាំងមានការចូលរួមពីសំណាក់យុវជន ស.ស.យ.ក មូលដ្ឋានសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា មេភូមិ និងកម្លាំងប្រជាការពារភូមិ បានចុះយុទ្ធនាការរួមគ្នាធ្វើអនាម័យ និងប្រមូលរើសសំរាម នៅតាមបណ្តោយមាត់ស្ទឹងប៉ៃលិន។


(ប៉ៃលិន)៖នៅថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ១២,០០០,០០០៛ (ដប់ពីលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន៣គ្រួសារ ដឹកនាំដោយ លោក រស់ នឿន និងលោកស្រី ជា ដាណែត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។


(ប៉ៃលិន) ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំលោកមេបញ្ជាការរង ទទួលជំនាញ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ និងនាយការិយាល័យអធិការកិច្ច ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ video conferene ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
