
ឯកឧត្តម សុខ លូ បញ្ជាក់ថាផ្លូវខូចខាតដោយសារទឹកជំនន់នៅតាមបណ្ដាស្រុកត្រូវបានជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ផ្លូវដែលខូចខាតដោយសារទឹកជំនន់នៅតាមបណ្ដាស្រុក កន្លងមកត្រូវបានជួសជុលប្រើប្រាស់ជាបណ្តោះអាសន្នមួយ ចំនួនដោយអាជ្ញាធរមូលដ្ឋាន ជាមួយក្រុមការងារ និងមួយចំនួនទៀត បានជួសជុលលុបសំបុកមាន់ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ហើយកំពុងរង់ចាំការស្តារនិងជួសជុលឡើងវិញពីក្រសួងអភិវឌ្ឍន៍ ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូន។











