
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយការស្នើសុំជួយអន្តរាគមន៍ដីធ្លីជូនប្រជាពលរដ្ឋ សង្កាត់បឹងកុក
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំដោះស្រាយលើការស្នើសុំជួយអន្តរាគមន៍ដីធ្លី របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបឹងកុក៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយទទួលបានការរ៉ាប់រង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។











