
កិច្ចប្រជុំជួរបញ្ជាការ ស្ដីពីការបែងចែកតួនាទី និងភារកិច្ច ជូនមេបញ្ជាការរង មន្ត្រីពាក់ព័ន្ធកងរាជអាវុធហត្ថខេត្តប៉ៃលិន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំលោកមេបញ្ជាការរង ប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យបុគ្គលិក នាយលេខាធិការដ្ឋាន បើកកិច្ចប្រជុំជួរបញ្ជាការ ដើម្បីបែងចែកតួនាទី ភារកិច្ច ជូនមេបញ្ជាការរង ជួយមេបញ្ជាការ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបចូលរួម។










