សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន

សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ដើម្បីបង្កើនសមត្ថភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងភាពធន់ ទៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់» ដែលបានប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តប៉ៃលិន។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុនានា ជាពិសេសបាតុភូត អែលនីញូ (El Niño) ដែលកំពុងគំរាមកំហែងដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព័ត៌មានពាក់ព័ន្ធ

ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
Environment
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។
Pailin provincial dept. of information
Pailin provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?
Health

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?

អាការៈស្បែកឡើងជាំខៀវទាំងមិនបានបុក ឬប៉ះទង្គិចជាមួយអ្វីមួយផងនោះ ជឿថាមនុស្សភាគច្រើនបានជួបប្រទះ និងកើតជាចម្ងល់។ បញ្ហានេះមិនមែនអាការៈឈឺចុកចាប់ឡើយ ហើយក៏បានសះស្បើយទៅវិញដោយឯកឯង ឬខ្លះទៀតមានជំនួយពីពេទ្យ។

Pailin provincial dept. of information
Pailin provincial dept. of information
អានបន្ត
លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "
Politics

លោក ថូម៉ាស អ៊ែនឌ្រូស ( Video): “ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ "

“ខ្ញុំបានស្តាប់លឺពីការឈឺចាប់របស់ជនភៀសសឹក មានដូចជាការបាត់បង់ផ្ទះសម្បែង ការបាត់បង់ភូមិឋានរបស់ពួកគាត់ ហើយខ្ញុំឃើញកូនៗរបស់ពួកគាត់ឈរតម្រង់ជួរដើម្បីចាំទទួលអាហារពេលព្រឹក! ជាមួយគ្នានេះ ខ្ញុំបានទៅទីតាំងផ្ទាល់ហើយបានឃើញការដាក់របាំង មានដូចជាទូកុងតឺន័រ និងបន្លាលួស នៅតាមផ្លូវទៅផ្ទះរបស់ពួកគាត់”។

Pailin provincial dept. of information
Pailin provincial dept. of information
អានបន្ត
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
Leadership activities

លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល

(កណ្តាល) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ និងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ ព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។

Pailin provincial dept. of information
Pailin provincial dept. of information
អានបន្ត
ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច
Environment

ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។

Pailin provincial dept. of information
Pailin provincial dept. of information
អានបន្ត
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន - Pailin provincial dept. of information