ឯកឧត្តម នេត្រ ភក្ត្រា៖ AI ជាជំនួយ មិនមែនជាអ្នកទទួលខុសត្រូវលើព័ត៌មានទេ; អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ AI ប្រកបដោយការទទួលខុសត្រូវ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឡើយ ព្រោះទំនួលខុសត្រូវចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ គឺស្ថិតលើអ្នកសារព័ត៌មាន មិនមែនលើ AI នោះទេ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន» លើកទី៩ ដែលផ្តោតលើការប្រើប្រាស់ AI ក្នុងវិស័យសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាសាលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្ដីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ១៨០នាក់ មកពី៥០អង្គភាពសារព័ត៌មាន។
Pailin provincial dept. of information អានបន្ត