
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអំណោយទៅប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២) និងទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំ
ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានដឹកនាំសមាជិកាសាខាសមាគម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានៈ អង្ករវីតាមីនចំនួន ៣០០កេស ព្រមទាំង ទស្សនាវដ្តី និងព្រឹត្តិបត្រ ប្រគល់ជូនមណ្ឌលកែប្រែទី២ (ម២) និងទណ្ឌិតជាស្រ្តី ដែលកំពុងជាប់ឃុំនៅទីនោះ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខណៈដែលសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រី ដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។










