
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ចាត់តំណាងចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺចំនួន ៥នាក់
ប៉ៃលិន៖ នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ទទួលផែនការងារធនធានមនុស្ស ឱ្យចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ទៅប្រគល់ជូនមន្ត្រីនគរបាលចំនួន ៥នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ។











