
ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ក្រុងប៉ៃលិន
អង្គកឋិនទានសាមគ្គីមួយ ត្រូវបានដង្ហែចូលទៅកាន់វត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមជាអធិបតី និងជាម្ចាស់ផ្តួចផ្តើមដោយ លោកជំទាវអគ្គមហាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុំ ហៀង និងលោកជំទាវ សុក សារី សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយមកពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីវេរប្រគេនត្រៃចីវរដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស។










